អំពីយើង (About Us)

ក្រុមការងារតូចមួយ ដែលសាងសង់ Software ដែលមានតម្លៃពិតប្រាកដ។

យើងជា Studio ដែលប្រមូលផ្តុំទៅដោយ Engineers និង Designers ដែលជឿជាក់ថា Software ដ៏ល្អ កើតចេញពីក្រុមតូច តែមានស្តង់ដារការងារខ្ពស់។ គ្មានរនាំងគ្រប់គ្រងច្រើនជាន់ - មានតែការសម្របសម្រួលផ្ទាល់ និងការយកចិត្តទុកដាក់លើកូដ និង Design។

បង្កើតឆ្នាំ ២០២៤
ឆ្នាំបង្កើតឡើង
PP, KH
រាជធានីភ្នំពេញ កម្ពុជា

សាច់រឿងរបស់យើង

ហេតុអ្វីយើងចាប់ផ្តើម

Zerostack កើតឡើង ដោយសារយើងធុញទ្រាន់នឹងរបៀបដែលគេសាងសង់ Software សព្វថ្ងៃនេះ។ Agencies ធំៗដែលទំហំកូដរញ៉េរញ៉ៃ ផ្លាស់ប្តូរមនុស្សធ្វើការញឹកញាប់។ គម្រោងដែលអូសបន្លាយរាប់ខែតែគ្មានលទ្ធផល Release អ្វីពិតប្រាកដសោះ។ ការទំនាក់ទំនងត្រូវកប់ចោល រឺឆ្លងកាត់ Project Managers ដែលខ្លះមិនធ្លាប់ទាំងសរសេរកូដផង។

យើងចង់បានអ្វីដែលប្លែកពីនេះ - ក្រុម Seniors តូចមួយ ដែលអាចជជែកផ្ទាល់ជាមួយអតិថិជន សរសេរ Clean Code និងបញ្ចេញ (Ship) Software ឱ្យដំណើរការបានលឿន។ យើងកសាង Zerostack នៅក្នុងឆ្នាំ ២០២៤ ក្នុងទីក្រុងភ្នំពេញ ដោយជឿថា Product ល្អបំផុតកើតចេញពី Feedback loops លឿនៗ, ការចេញលទ្ធផលជាក់ស្តែងទាន់ពេលវេលា និង Engineers ដែលស្រលាញ់ការងារខ្លួនកម្រិតខ្ពស់។

សព្វថ្ងៃ យើងធ្វើការទាក់ទងផ្ទាល់ជាមួយ Startups និងអាជីវកម្មដែលកំពុងរីកចម្រើននៅតំបន់អាស៊ីអាគ្នេយ៍ និងទីផ្សារផ្សេងៗទៀត។ រាល់គម្រោងនីមួយៗទទួលបានការយកចិត្តទុកដាក់ពេញលេញ ១០០%។ យើងមិនកាងការងារច្រើនជ្រុលក្នុងពេលតែមួយទេ - យើងផ្តោតធ្វើគម្រោងម្តងមួយៗ ឱ្យបានល្អនិងម៉ត់ចត់បំផុត។

គោលជំហររបស់យើង

គុណតម្លៃរបស់យើង

០១

គុណភាពជាចម្បង (Craft Over Speed)

យើងផ្តោតសរសេរកូដដែលយើងមានមោទនភាពលើវា។ Clean Architecture និង Design ការគិតគូរវែងឆ្ងាយ ជួយឲ្យផលិតផលមានមូលដ្ឋានរឹងមាំសម្រាប់អនាគត។

០២

ទំនាក់ទំនងស្មោះត្រង់និងត្រង់ៗ

គ្មានពាក្យបច្ចេកទេសញ៉ាំញ៉ៃ និងគ្មានការលាក់កំបាំងពី Progress និង Blockers ទេ។ ល្អនិយាយតាមល្អ អាក្រក់និយាយតាមអាក្រក់ អ្វីៗគ្រប់យ៉ាងដោយតម្លាភាព។

០៣

Ship ហើយ Iterate

រង់ចាំទាល់តែអ្វីៗល្អឥតខ្ចោះ គឺជាសត្រូវនៃការ Release ទាន់ពេលវេលា។ យើងចូលចិត្ត Ship Working Software ឲ្យបានលឿន បន្ទាប់មកកែលម្អ (Iterate) វាថែមទៀត ដោយផ្អែកលើទិន្នន័យ (Data) ពិតប្រាកដ។

០៤

ការដាក់ផែនការរយៈពេលវែង

យើងបង្កើតប្រព័ន្ធសម្រាប់ប្រើ ៣ ឆ្នាំខាងមុខ មិនមែនតែសម្រាប់ចប់ ៣ Sprints បន្ទាប់នោះទេ។ ការសម្រេចចិត្តសង់គ្រឹះរឹងមាំពីដំបូង ជួយសន្សំលុយ និងពេលវេលាបានច្រើននៅពេលក្រោយសន្ធឹកសន្ធាប់។

ក្រុមការងារ (The Team)

មនុស្សដែលនៅពីក្រោយ Product

ក្រុមការងារកម្រិត Senior ។ គ្មានបញ្ចូល ក្មេងថ្មី (Juniors) ឲ្យធ្វើការកំបាំងមុខ ខណៈពេលដែលអ្នកធំ (Seniors) ជាអ្នកហៅទៅប្រជុំឡើយ។ អ្នកជជែកជាមួយអ្នកណា គឺអ្នកនឹងបានធ្វើការជាមួយអ្នកនោះផ្ទាល់។

ម៉ានេត ផាក

Founder & Lead Engineer

Full-stack Developer ដែលមានបទពិសោធន៍ជាង ៨ ឆ្នាំក្នុងការកសាង Web និង Mobile Products ខ្នាតធំៗ។

ស្រីណែត

UI/UX Designer

អ្នកឯកទេសខាង Design Systems និងជាអ្នកដែលអាចបំប្លែង Flows ស្មុគស្មាញចូលគ្នាសុទ្ធសឹងទៅជា UI/UX ដែលស្រឡះភ្នែក និងងាយប្រើប្រាស់។

ដារ៉ា ឈុន

Backend Engineer

API Architect ដែលពូកែកាន់ប្រព័ន្ធ Databases ធំៗ, គ្រប់គ្រង Cloud Infrastructure និងធានា Performance ឱ្យនៅកម្រិតកំពូល។

ចាន់រ៉ា មាស

Project Manager

អ្នកជួយសម្រួល Timelines ឱ្យតឹងណែនត្រឹមត្រូវ និងធានាថាទំនាក់ទំនងនៃអតិថិជន និង Engineers មានភាពច្បាស់លាស់រលូនជានិច្ច។

ចង់ធ្វើការ និងបោះជំហានជាមួយយើងទេ?

យើងតែងតែស្វែងរកនិងចាប់អារម្មណ៍លើយកគម្រោងដែលមានលក្ខណៈប្រកួតប្រជែងខួរក្បាល។ ប្រាប់យើងអំពីគម្រោងការរបស់អ្នក ហើយយើងនឹងទាក់ទងត្រឡប់ទៅវិញយ៉ាងរហ័ស ត្រឹមមួយថ្ងៃធ្វើការ!។

ទំនាក់ទំនងមកយើង
© 2026 Zerostack. រក្សាសិទ្ធិគ្រប់យ៉ាង។ Privacy Policy